មិនគួរមើលរំលង! ពណ៌របស់ឈាមរដូវ អាចបញ្ជាក់ពីស្ថានភាពសុខភាពអ្នកបាន...!


ការមករដូវភាគច្រើន ចាប់ផ្តើមលើនារីឈានចូលវ័យ ១២ ឆ្នាំជាមធ្យម ដែលយើងអាចនិយាយបានថា វាជាធម្មជាតិរបស់មនុស្សស្រី។ ទន្ទឹមនឹងនោះដែរ សូម្បីតែពណ៌របស់ឈាមរដូវ ក៏អាចបញ្ជាក់ពីស្ថានភាពរប់សអ្នកបានដែរ។
ចង់ដឹងពី ទំនាក់ទំនងរវាងពណ៌ឈាមរដូវ និងសុខភាពយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ!
១. ពណ៌ក្រហមស្រាល ឬផ្កាឈូក

ឈាមរដូវពណ៌ក្រហមស្រាល ឬផ្កាឈូក

ឈាមរដូវពណ៌ផ្កាឈូក ជាឈាមរដូវមកលើកដំបូង ហើយវាជារឿងធម្មតាទេ។ ប៉ុន្តែ ប្រសិនបើវដ្តរដូវក្រោយៗនៅតែមានពណ៌បែបនេះទៀត អ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យទើបជាការល្អ ដោយសារឈាមរដូវពណ៌នេះ អាចបណ្តាលមកពីការហូរឈាមក្នុងស្បួន (រោគសញ្ញាដំណាក់កាលដំបូងនៃការមានផ្ទៃពោះ) អាចមកពីការប្រែប្រួលអរម៉ូន និងរបួសគ្រឿងក្នុងណាមួយ ផងដែរ។
២. ពណ៌ក្រហមស្រស់ 

ឈាមរដូវពណ៌ក្រហមស្រស់

ឈាមរដូវពណ៌ក្រហមស្រស់ គឺជាសញ្ញាបញ្ជាក់ថាអ្នកមានសុខភាពល្អណាស់។ ឈាមរដូវ ដែលចេញពីបំពង់នោមរបស់អ្នក គឺស្ថិតក្នុងកម្រិតស្តង់ដារប្រក្រតី។ ប៉ុន្តែប្រសិនបើឈាមរដូវមានពណ៌ស្រស់នេះ ហូរមកលើសពី ៨ ថ្ងៃនោះអ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
៣. ពណ៌ក្រហមចាស់ 

ឈាមរដូវពណ៌ក្រហមចាស់

ឈាមរដូវដែលមានពណ៌ក្រហមចាស់ ហើយមានដុំឈាមកកតូចៗទៀតនោះ មិនមែនជាបញ្ហាអ្វីនោះទេ។ វាបណ្តាលមកពី ចង្វាក់ស្បូន របស់អ្នកប៉ុណ្ណោះ។ ប៉ុន្តែក្នុងករណីដែលហូរមកលើសច្រើនថ្ងៃខុសពីធម្មតា អ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ពីព្រោះវាអាចជាជំងឺទាក់ទងនឹងស្បូន។ មួយវិញទៀត ប្រសិនបើមានធ្លាក់ដុំពណ៌ប្រផេះមកជាមួយឈាមរដូវ អ្នកអាចប្រឈមនឹងបញ្ហារលូតកូនខ្ពស់។
៤. ពណ៌ក្រហមបែកទឹកក្រូច

ឈាមរដូវពណ៌ក្រហមបែកទឹកក្រូច

អ្នកត្រូវពិនិត្យមើលរាល់វដ្តេដូវរបស់អ្នក ថាតើមានពណ៌ក្រហមបែកទឹកក្រូចឬក៏អត់។ ភាគច្រើន វាមិនមែនជាបញ្ហាសុខភាពអ្វីទេ ប៉ុន្តែករណីផ្សេងទៀត វាអាចជារោគសញ្ញាដំបូង នៃការឆ្លងមេរោគតាមទ្វារមាស ដែលផ្លាស់ប្តូរពណ៌ឈាមរដូវរបស់អ្នក ហើយថែមទាំងបង្កជាក្លិនមិនល្អថែមទៀត។ ហេតុនេះ ជម្រើសល្អបំផុតគឺ ទៅសាកសួរជាមួយគ្រូពេទ្យជំនាញ។
៥. ពណ៌ត្នោត បែកខ្មៅ 

ឈាមរដូវពណ៌ត្នោត បែកខ្មៅ

ឈាមរដូវពណ៌ត្នោត ឬខ្មៅ ហាក់ដូចជាសញ្ញាមិនល្អ ប៉ុន្តែកុំបារម្ភអី វាក៏ជាពណ៌ឈាមរដូវប្រក្រតីដែរ ជាពិសេស ជាពណ៌រដូវ ដែលមកជិតអស់តែម្តង។ ជាទូទៅ ឈាមរដូវគឺគួរចៀសវាងមានពណ៌ទឹកក្រូច ឬលឿងប៉ុណ្ណោះ ពីព្រោះវាជាសញ្ញាបញ្ជាក់ពីការឆ្លងមេរោគ។ ប៉ុន្តែ ឈាមរដូវដែលមានកំហាប់ខាប់ខ្ពស់ ក៏អាចជាបញ្ហាដែរ ពីព្រោះវាបង្ហាញថា អ្នកកំពុងហូរឈាមច្រើនហួសប្រមាណហើយ៕

No comments:

Post a Comment