គ្រាន់តែទទួលទាន ក្រូចឆ្មារជាមួយប្រេងអូលីវ ១ ស្លាបព្រាបាយ ក៏អាចទទួលបានអត្ថប្រយោជន៍សុខភាព ច្រើនដល់ថ្នាក់នេះ...!

សព្វថ្ងៃនេះ មនុស្សយើងភាគច្រើន បានងាកមកជ្រើសរើស ឱសថធម្មជាតិ ជាជាងថ្នាំពេទ្យទៅទៀត។ នេះក៏ដោយសារតែ ឱសថធម្មជាតិដែលអាចរកបានក្នុងផ្ទះនេះ មិនចាំបាច់ចំណាយច្រើន មានប្រសិទ្ធភាព និងមិនប៉ះពាល់សុខភាពដូចថ្នាំមួយចំនួនថែមទៀត
ងាយៗ ដោយគ្រាន់តែច្របាច់ក្រូចឆ្មារមួយផ្លែ លាយជាមួយ ប្រេងអូលីវសុទ្ធមួយស្លាបព្រាបាយ កូរឲ្យសព្វរួច ដួសមួយស្លាបព្រាបាយមកទទួលទាន ជាប្រចាំ ជាការស្រេច
# របៀបអនុវត្ត
ងាយៗ ដោយគ្រាន់តែច្របាច់ក្រូចឆ្មារមួយផ្លែ លាយជាមួយ ប្រេងអូលីវសុទ្ធមួយស្លាបព្រាបាយ កូរឲ្យសព្វរួច ដួសមួយស្លាបព្រាបាយមកទទួលទាន ជាប្រចាំ ជាការស្រេច។
បញ្ជាក់ ៖ ក្រូចឆ្មារដែលត្រូវប្រើ គឺជាក្រូចឆ្មារសំបកលឿង មានទំហំធំៗ ភាគច្រើនមានលក់តាមបណ្តាផ្សារទំនើប។ 
ក្រូចឆ្មារដែលត្រូវប្រើ គឺជាក្រូចឆ្មារសំបកលឿង មានទំហំធំៗ ដែលលក់តាមបណ្តាផ្សារទំនើប
# អត្ថប្រយោជន៍
១. បំបាត់ឈឺសន្លាក់ ៖ ដោយសារតែវាមានសក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក រូបមន្តនេះអាចជួយបញ្ហាឈឺសន្លាក់បាន ប្រសិនបើអ្នកទទួលទានវាជារៀងរាល់ព្រឹក។
២. ពង្រឹងសុខភាពបេះដូង ៖ ដោយសារតែប្រេងអូលីវ អាចប្រឆាំងនឹងការរលាក ព្រមទាំងសំបូរអាស៊ីតខ្លាញ់ និងវីតាមីនទៀតនោះ ទើបវាអាចជួយគ្រប់គ្រង និងសម្រួល ចរន្តឈាមរួមទាំងកូឡេស្តេរ៉ូល ក្នុងបេះដូងបានយ៉ាងល្អ។
៣. បំបាត់បញ្ហាទល់លាមក ៖ រូបមន្តនេះសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយដល់ការរំលាយអាហារ និងកម្ចាត់ជាតិពុលចេញពីរាងកាយ ជាពិសេស គឺជួយដល់ដំណើរការប្លោកនោម និងប្រព័ន្ធរំលាយអាហារតែម្តង។
៤. ជួយដល់មុខងារ ថ្លើមនិងប្រមាត់ ៖ រូបមន្តនេះ ជួយដល់ដំណើរការថ្លើម និងប្រម៉ាត់ ឲ្យបញ្ចេញចោលរាល់ជាតិពុល ក្នុងរាងកាយ និងធ្វើឲ្យអ្នកលែងមានអារម្មណ៍ថាអស់កម្លាំង ធ្ងន់ខ្លួន និងហើមតទៅទៀត។
៥. ជួយឲ្យស្បែក ក្រចក និង សក់មានសុខភាពល្អ ៖ មុននឹងចូលគេង អ្នកអាចលាយរូបមន្តខាងលើ យកមកត្រាំក្រចក ១០ នាទី ដើម្បីបំបាត់បញ្ហាក្រចកបាក់ផុយ ឲ្យប្រែមកជារឹងមាំ និងភ្លឺរលោងវិញ។
ក្រៅពីនេះ ការទទួលទានរូបមន្តខាងលើ អាចជួយការពារអង្គែ និងជួយសុខភាពសក់ទាំងមូល ជាពិសេស គឺទទួលបានស្បែកទន់ រលោងស្អាត ហើយការបារជំងឺទាក់ទងនឹងស្បែកផ្សេងៗទៀតផង៕ 

អ្នកអាចលាយរូបមន្តខាងលើ យកមកត្រាំក្រចក ១០ នាទី ដើម្បីបំបាត់បញ្ហាក្រចកបាក់ផុយ ឲ្យប្រែមកជារឹងមាំ និងភ្លឺរលោងវិញ

No comments:

Post a Comment