ភ្នំពេញ៖ ដូចទស្សនិកជនធ្លាប់បានទស្សនារួចមកហើយ កម្មវិធី Cambodia’s Got Talent រដូវកាលទី១ បានបង្កើតភាពអស្ចារ្យ ភ័យរន្ធត់ជាច្រើន តាមរយៈការបង្ហាញសមត្ថភាពទេពកោសល្យរបស់បេក្ខជនទូទាំងប្រទេស។
ឥឡូវនេះ កម្មវិធីប្រឡងសមត្ថភាពទេពកោសល្យលំដាប់ថ្នាក់ពិភពលោកនេះ បានត្រឡប់មកសាជាថ្មីទៀតហើយ នៅក្នុងរដូវកាលទី២ ដែលរៀបចំដោយស្ថានីយទូរទស្សន៍ហង្សមាស HDTV។ សម្រាប់លោកអ្នកដែលក្លាហាន មានសមត្ថភាព ទេពកោសល្យគ្រប់ប្រភេទដូចជា រាំ ច្រៀង សៀករហ័សកម្ម ធ្វើត្រាប់ឬកាយវិការតាមសត្វ លេងឧបករណ៍ភ្លេង កំប្លែង ក្បាច់គុណ ពត់ខ្លួន ហក់លោត អភិនិហារ និងទេពកោសល្យពិសេសផ្សេងៗទៀត ឥឡូវនេះដល់ពេលយើងត្រូវបង្ហាញទៅកាន់មនុស្សទូទាំងពិភពលោកឱ្យបានដឹងហើយ នៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី២នេះ។ នេះជាដំណឹងដ៏រីករាយមួយសម្រាប់ឱ្យបេក្ខជនត្រៀមសមត្ថភាពទេពកោសល្យ ដែលខ្លួនមាន ដើម្បីបង្ហាញទៅដល់ប្រជាជនកម្ពុជា និងមនុស្សទូទាំងពិភពលោក។
វគ្គជម្រុះដំបូងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី 29 ខែ កក្កដា ឆ្នាំ 2017 នេះចាប់ពីម៉ោង 8ព្រឹកតទៅ នៅក្នុងផ្សារទំនើបភូពុយ ទីរួមខេត្តបាត់ដំបង និងនៅថ្ងៃអាទិត្យទី 30 ខែ កក្កដា ឆ្នាំ 2017 នេះចាប់ពីម៉ោង 8ព្រឹកតទៅ នៅក្នុងសណ្ឋាគារសុខាអង្គរ ទីរួមខេត្តសៀមរាប។
សូមត្រៀមខ្លួន ត្រៀមសមត្ថភាពទេពកោសល្យរបស់លោកអ្នក ដើម្បីបង្ហាញពិភពលោកឲ្យបានឃើញក្នុងកម្មវិធីដ៏ល្បីកក្រើកនេះ។
ជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ 100 លានរៀល នឹងក្លាយជាសិល្បករជំនាន់ថ្មីប្រចាំទូរទស្សន៍ហង្សមាស និង រស្មីហង្សមាស HDTV។
ពាក្យចូលរួមបង្ហាញសមត្ថភាព មានដាក់លក់ហើយនៅក្រុមហ៊ុន ហង្សមាសវីដេអូ និងនៅគ្រប់ស្ថានីយប្រេងឥន្ធនៈ តេលា ទូទាំងប្រទេស។
ទូរស័ព្ទសាកសួរព័ត៌មានលម្អិត៖ 095 980 525៕
No comments:
Post a Comment