ជប៉ុនគឺជាប្រទេសដែលមានភាពល្បីល្បាញមួយខាងផ្នែកទំនៀមទម្លាប់ដ៏អស្ចារ្យ ការកែឆ្នៃអ្វីៗដែលថ្មី និងមានគោលការណ៍ចំពោះខ្លួនខុសគេ ព្រមទាំងរបៀបរស់នៅយ៉ាងល្អ។
ចំពោះប្រជាជនជប៉ុនវិញ ក៏ត្រូវបានគេស្គាល់ទៀតថា ជាមនុស្សដែលមានភាពសមសួនខាងរាងកាយខ្លាំងជាងគេបំផុតក្នុងលោកដែរ។ សម្រាប់ស្ត្រីៗវិញ ក៏ល្បីថាមានសម្រស់ស្រស់ស្អាត និងរាងស្វែលដែរ។ យ៉ាងណាមិញ ចំពោះមូលហេតុនៅពីក្រោយរឿងនេះ ដោយសារតែប្រជាជនជប៉ុនទាំងអស់មានទម្លាប់ញ៉ាំអាហារដូចខាងក្រោមនេះ៖
-ញ៉ាំអាហារដែលមានជីវជាតិប្រកបដោយតុល្យភាព ជាពិសេសការញ៉ាំបន្លែ ត្រី ផ្លែឈើ បាយ សណ្តែកសៀង និងតែបៃតង ដែលវាសុទ្ធសឹងតែសម្បូរជីវជាតិ និងអង់ទីអុកស៊ីដង់ដែលប្រឆាំងនឹងភាពចាស់
-មិនដែលចោលឡើយនូវទម្លាប់ញ៉ាំអាហារពេលព្រឹក ព្រោះវាជាហេតុនាំឲ្យពួកគេមិនញ៉ាំអាហារថ្ងៃត្រង់ និងពេលយប់ច្រើនៗឡើយ
-មូលហេតុដែលស្ត្រីជនជាតិអាស៊ីមានរាងស្លីមជាងស្ត្រីនៅតំបន់លោកខាងលិច ដោយសារតែពួកគេមានទម្លាប់ញ៉ាំបាយ
-របៀបចម្អិនអាហារមានលក្ខណៈខុសគេ ដោយអាហារជប៉ុនច្រើនតែចម្អិនតាមទំនៀមទម្លាប់ដូចជា រំងាស់ ស្លរ ឬអាំង ហើយភាគច្រើនគឺញ៉ាំជាសាច់ត្រី និងប្រើរបស់ធម្មជាតិដើម្បីបង្កើតរសជាតិដល់អាហារ
-ទម្លាប់ញ៉ាំអាហារដែលខុសគេ ដោយញ៉ាំអាហារយឺតៗ និងញ៉ាំតិចៗជាមួយនឹងការប្រើចង្កឹះចាប់អាហារ។ អ្វីដែលសំខាន់គឺគេប្រើចានដាក់បាយតូចៗ ដើម្បីចៀសវាងការញ៉ាំច្រើនៗ
-ជនជាតិជប៉ុនកម្រញ៉ាំបង្អែមណាស់ លុះត្រាតែស្ថិតក្នុងកម្មវិធីពិសេសណាមួយប៉ុណ្ណោះ ដូច្នេះវានឹងមិនងាយធ្វើឲ្យពួកគេធាត់ឡើយ៕
ប្រភព:Cambtv
សុខភាព និងសម្រស់
No comments:
Post a Comment