ដោយសារតែវាមានរំអិលតិចជាមួយនឹងការរួមភេទតាមរន្ធគូថ, ដូចនេះស្រោមអនាម័យងាយនឹងខូចជាងការរួមភេទតាមទ្វារមាស, ដូចនេះសូមប្រើប្រេងរំអិលអោយបានច្រើន។ ប្រសិនបើមិត្តប្រុសរបស់អ្នកគិតថាគាត់មិនមានជំងឺកាមរោគទេនោះ, សូមកុំទុកចិត្តអោយសោះ។ មនុស្សជាច្រើនអាចមានជំងឺកាមរោគដោយមិនដឹងអ្វីទាំងអស់។
ទោះបីជាពួកគេមិនមានរោគសញ្ញាក៏ដោយ, ពួកគេក៏អាចចម្លងមេរោគនោះទៅដៃគូររបស់ពួកគេផងដែរ។ ដូចនេះការពារខ្លួនអ្នកដោយប្រើស្រោមអនាម័យនៅពេលដែលអ្នករួមភេទ (គ្រប់ប្រភេទនៃការរួមភេទ)។ វាក៏ជារឿងល្អផងដែរក្នុងការធ្វើតេស្តរកមើលជំងឺកាមរោគយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ និងនៅពេលដែលអ្នករួមភេទជាមួយនឹងដៃគូរថ្មី៕
ប្រភព:Cambtv


No comments:
Post a Comment