ចិត្តធម៌មែន! បុរសម្នាក់អះអាងឧបត្ថម្ភ ១០០ដុល្លារ ឲ្យប្អូនស្រី The Voice Kid ឃុយ ម៉ីហៀង ជារៀងរាល់សប្តាហ៍ ដរាបណា....!



ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី១ ដែលបានប្រព្រឹត្តឡើងកាលពីយប់មិញនេះ បានឆក់យកការចាប់អារម្មណ៍ យ៉ាងច្រើនលើសលប់ ពីសំណាក់មហាជនទូទាំងប្រទេសកម្ពុជា។
បន្ថែមពីនេះ គេសង្កេតឃើញមាន បេក្ខនារីមួយរូបដែលប្អូនស្រីមានឈ្មោះថា ឃុយ ម៉ីហៀង បានធ្វើឲ្យមហាជនក្តុកក្តួលយ៉ាងខ្លាំង រហូតស្ទើរតែទប់ទឹកភ្នែកមិនបាន ជាមួយនឹងជីវិតតស៊ូ និងភាពកត្តញ្ញូរបស់ប្អូនមានចំពោះម្តាយ ទាំងដែលប្អូននៅក្មេងអាយុត្រឹមតែ១២ឆ្នាំសោះ ប៉ុន្តែសម្តីដ៏សែនទន់ភ្លន់របស់ប្អូន បានធ្វើឲ្យអ្នករាល់គ្នារំជួលចិត្តយ៉ាងខ្លាំង។
 ប្អូនស្រី ឃុយ ម៉ីហៀង
 ម្តាយរបស់ប្អូនស្រី ឃុយ ម៉ីហៀង
ជាការពិតណាស់ ក្រោយពីបានស្តាប់ប្អូន បកស្រាយបទចម្រៀង «នៅតែចាំ» យ៉ាងពិរោះរណ្តំ ជាមួយនឹង ជីវិតតស៊ូរបស់ប្អូន ក៏មានមហាជនជាច្រើនអាណិតអាសូរចំពោះប្អូន រហូតដល់មានបុរសចិត្តធម៌ម្នាក់ ដែលលោកមានទំព័រហ្វេសប៊ុកឈ្មោះ ចៅខ្មែរផ្សារ បានប្រកាសឧបត្ថម្ភថវិកាដល់ប្អូនស្រី ចំនួន ១០០ដុល្លារ គ្រប់វគ្គ សម្រាប់ការធ្វើដំណើរ និង ការចាយវាយក្នុងការប្រលង ដរាបណាប្អូនមានវត្តមានក្នុង ការប្រលងរបស់ទូរទស្សន៍ហង្សមាស ក្នុងកម្មវិធី The Voice Kid Cambodia។
ដែលនេះគឺជាទឹកចិត្តដ៏ល្អមួយ គួរឲ្យសរសើររបស់ម្ចាស់ទំព័រ ចៅខ្មែរផ្សារ ហើយខាងក្រោមនេះគឺជាអត្ថន័យលើកឡើងទាំងស្រុង នៅក្នុងសាររបស់លោក៖  

No comments:

Post a Comment