ទាយមើលបងៗ ថាអូនទុកវាធ្វើអី



រដូវវស្សាចូលមកដល់ អ្នកស្រុកក្នុងភូមិខ្ញុំ មមាញឹកត្រៀមឧបករណ៏ សម្ភារៈ ធ្វើស្រែគ្រប់គ្នា … ដោយឡែក ឪពុកខ្ញុំ ពិនិត្យជួសជុល នង្គ័ល រនាស់ ចប ពូថៅ ។ល។ ឯអ្នកម៉ែ មើលការខុសត្រូវខាងផ្ទះបាយ ដូចជាត្រៀម ស្រូវពូជ អង្ករ ត្រីសាច់ ប្រហុក ផ្អក ទុកបរិភោគ ។ល។ ….. ឯខ្ញុំ ទើបបានអាយុ ១៧ឆ្នាំ ម៉ែពុក មិនសូវហ៊ានប្រើទេ ទុកឲ្យខំរៀន រៀនថ្នាក់ទី៥ទំនើបជាតិ ក្រែងបានក្លាយទៅជា មន្ត្រីធំនឹងគេ ព្រោះក្នុងគ្រួសារមានតែកូនសំណព្វម្នាក់នេះហើយកើតក្នុងត្រកូលអ្នកស្រែទៀត គាត់ថាៈ ខំរៀនទៅកូន កុំស្រែម៉ាពូជនោះ ? ដូច្នេះ រដូវធ្វើស្រែម្តងៗ ខ្ញុំមិនដែលកាន់ដងនង្គ័លបានម្តងទេ ។ យ៉ាងច្រើនបានចុះ ដក ស្ទូង ច្រូត ខ្លះៗ ប៉ុណ្ណោះ ព្រោះតែពេលនោះ យើងបានធ្វើជួបជុំមនុស្សច្រើន ចុះជួយយកដៃគ្នា ហើយ អាឈឹម ខ្ញុំបានជួប បងប្អូនមាមីង ស្រីប្រុស បានសប្បាយ ហោរកញ្ជៀវ កេះគាវ គ្នាលេង កំដរ ឡែបខាយ សប្បាយខ្លាំងដែរ ។ ….. ក្រោមដំបូលស្បូវនេះ យើងមានសមាជិក ៤ នាក់ គឺម្នាក់ទៀត « បងស្រី សូដា » មានអាយុ ២១ឆ្នាំហើយ ជាបងជីដូនមួយនិងខ្ញុំបង្កើត គាត់រស់ជាមួយដោយសារតែឪពុក ម្តាយគាត់បានចូលមរណភាពក្នុង ពេលតែមួួយ ដោយដើរចូលព្រៃរកសត្វ ហើយជាន់មីន តាំងពី បងស្រី សូដាទើបមានអាយុ ៤ឆ្នាំម៉្លេះ ។ គាត់ប្រៀបដូចបងបង្កើតខ្ញុំអញ្ចឹង យើងដើរទៅរៀនជាមួយគ្នា លេងជាមួយគ្នា ចុះរកត្រីតាមបឹងជាមួយគ្នា សូម្បីតែគេង ក៏គេងជាមួយគ្នា … ខ្ញុំគោរពបងស្រីណាស់ ។ តែសំខាន់គឺបងស្រីរៀនបានខ្ពស់ជាងខ្ញុំ ថ្នាក់ទី ២ ទំនើបជាតិ ដោយគាត់រៀនពូកែ បានប្រឡងជាប់ ឌីប្លូមឆ្នាំទៅមិញ ។ បងស្រីតែងជួយពន្យល់ ខ្ញុំពីលំហាត់ដែលខ្ញុំទាល់មិនចេះ រៀងរាល់យប់ ។ …………………………. ខែរនោជ ៩ រោជ មេឃល្ងឹតណាស់ខាងក្រៅ ។ ម៉ែពុកទៅចុងភូមិជួយកំដរ បុណ្យសព មីងណៃ ។ មិនដឹងមកវិញ ឬអត់ ព្រោះភ្លៀងរលឹមរហូតតាំងពីក្បាលល្ងាច ។ ក្នុងបន្ទប់ តែម្នាក់ឯង ញាំបាយល្ងាចរួចហើយមក ក៏ចូលមកធ្វើលំហាត់ដូចរាល់ដង ។ បងស្រីមិនទាន់ឡើងផ្ទះទេ នៅមើលដុតភ្លើងគោ ត្រង់ទឹកភ្លៀងដាក់អុង បោចចំបើងដាក់ឲ្យគោ ។ គាត់ជាស្រីឧស្សាហ៏ណាស់ ក្នុងភូមិ នរណាក៏សរសើរបងស្រី សូណា ដែរ ។ ….. ស្រឹបៗ ស្នូរជើងដើរឡើងមកលើផ្ទះ ស្នូរបឹទទ្វារ ស្នូរដើរលើរនាប … គឺបងស្រី គាត់ទាញវាំងននកញ្ចាស់ទំលាក់ចុះ នេះជាបន្ទប់យើងទាំង២ ។ បងស្រីងូតទឹក ស្អាត ចោមពង់សារុងពុម្ភ ផ្កា ដើមទ្រូងចំហរ ស ក្បុស ពើងទល់ក្នួចសារុង ក្រលាស់សក់ទទឹកជោគនៅឡើយដើរទៅមុខទូរសំអាងកំពុក តុបតែងខ្លួនដូចរាល់ដង ធម្មតា មិនប្លែក ។ ….. ខ្ញុំគឹតតែពីប្រឹងធ្វើលំហាត់ក្រោមពន្លឺ ចង្កៀងប្រេងកាត លឹមៗ … ខាងក្រៅ ភ្លៀងបង្អោរខ្លាំងឡើងៗ លើសដើម តែខ្យល់រសៀករាងរងារស្រៀវខ្នងខ្ញាក់ៗ ព្រោះស្លៀកតែខោខ្លី លែងដងខ្លួនទទេរតែបែបហ្នឹងរាល់រាត្រី … ~ រងារណាស់យប់នេះ ! (បងស្រី)................
សូមចុចទីនេះអានអោយចប់

No comments:

Post a Comment