ចំណាយពេលនិយាយអំពីការរួមភេទ
នៅពេលដែលអ្នកស្ថិតក្នុងទំនាក់ទំនងស្នេហារយៈពេលយូរ និងរៀបការហើយរួចនោះ យកល្អគួរតែពិភាក្សាគ្នាអំពីអ្វីដែលអ្នកចង់បានខ្លាំងតាំងពីចាប់ផ្តើមរួមភេទជាមួយគ្នាដំបូង ព្រោះវាអាចនឹងជាវិធីដើម្បីបង្កើនចំណងស្នេហារបស់អ្នកទាំងពីរកាន់តែខ្លាំងជាងមុនទៅទៀត។ អ្វីដែលគួរធ្វើ ចូរអង្គុយចុះ និងនិយាយប្រាប់គ្នានូវអ្វីដែលអ្នកចង់បាននៅលើគ្រែ និងស្តាប់នាងនិយាយផង។ ក្រោយមកចាំរៀបគម្រោងសម្រាប់រឿងទាំងនោះ។
ធ្វើដោយមួយៗ
ការរួមភេទមិនមែនជាការប្រណាំងឡាន ឬម៉ូតូឡើយ។ អ្វីៗគឺមិនចាំបាច់លឿនពេកទេ។ បើសិនជាអ្នកប្រញ៉ាប់តែរួមភេទ អ្នកនឹងមិនសប្បាយចិត្ត ហើយដៃគូក៏មិនពេញចិត្តដែរ។ ដូច្នេះ ចូរចំណាយពេលសិក្សាអំពីរាងកាយរបស់នាង ស្ទាប់អង្អែល និងថ្នាក់ថ្នមនាងផងទៅ។
ហាត់ប្រាណទាំងអស់គ្នា
ការហាត់ប្រាណអាចផ្តល់ភាពអស្ចារ្យសម្រាប់សុខភាពរាងកាយ និងសុខភាពផ្លូវភេទ។ អ្នកមិនបាច់នៅហាត់ប្រាណរាល់ថ្ងៃពេកទេ។ គ្រាន់តែចំណាយពេល ១៥នាទីរាល់ថ្ងៃក៏នឹងជួយឲ្យអ្វីៗកាន់តែល្អជាងមុនដែរ។ ការហាត់ប្រាណនឹងជំរុញដល់ចំណង់ផ្លូវភេទ ការស្រឡាញ់ខ្លួនឯង មានកម្លាំង និងចូលចិត្តរាងកាយខ្លួនឯងកាន់តែខ្លាំងផង។ ការហាត់ប្រាណនេះក៏ជួយបង្ការបញ្ហាលិង្គមិនឡើងរឹងផងដែរ។
កុំភ្លេចបរបោសអង្អែលមុនពេលរួមភេទឲ្យសោះ
មិនខ្វល់ថាអ្នក និងដៃគូមានកម្លាំងខ្លាំង ឬអ្នកទាំងពីរបានរស់នៅជាមួយគ្នាយូរប៉ុណ្ណាឡើយ ចូរមិនត្រូវប្រញ៉ាប់ចូលដល់ចំណុចក្តៅភ្លាមៗឡើង។ ការបរបោសអង្អែលមុនពេលរួមភេទគឺជារឿងសំខាន់បំផុតបើសិនជាអ្នកចង់បានជីវិតផ្លូវភេទវិវឌ្ឈន៍កាន់តែល្អមួយកម្រិតទៀត។ ប្រព័ន្ធសរសៃប្រសាទអាចនឹងធ្វើការខ្លាំងជាងមុនក្នុងពេលបរបោសអង្អែល ដូច្នេះអ្នកនឹងទទួលបានការឈានដល់ចំណុចកំពូលកាន់តែខ្លាំងក្លា។
ប្តូរទីតាំង
បើសិនជាអ្នកចូលចិត្តការរួមភេទក្នុងកន្លែងពិសេសណាមួយក្នុងផ្ទះដូចជា បន្ទប់គេង យកល្អគួរតែផ្លាស់ប្តូរកន្លែងផ្សេងខ្លះទៅ ព្រោះវាអាចជារឿងមួយគួរឲ្យធុញទ្រាន់ដែរ។ កាលណាអ្នកបានប្តូរកន្លែងថ្មីនោះអ្នកនឹងអាចទទួលបានអារម្មណ៍ថ្មីដែរ ហើយក៏មានពេលប្រើក្បាច់រួមភេទថ្មីៗទៀត។
តមការរួមភេទមួយរយៈ
រឿងនេះស្តាប់ទៅទំនងជាចម្លែកដែរ ប៉ុន្តែមធ្យោបាយដ៏ល្អបំផុតដើម្បីរីករាយនឹងជីវិតផ្លូវភេទកាន់តែល្អជាងមុននោះគឺតមវាតែម្តង ដោយមិនមែនរយៈពេលមួយយូរខ្លាំងឡើយ គ្រាន់តែសម្រាកមួយរយៈពេលខ្លីប៉ុណ្ណោះ។ ចូរជំនួសការរួមភេទ ជាមួយនឹងការចំណាយពេលនៅជាមួយគ្នាឲ្យបានច្រើនវិញ។ ការតមរួមភេទនឹងធ្វើឲ្យអ្នក និងដៃគូចង់បានវាមកវិញម្តងទៀតខ្លាំង ហើយក៏មានចិត្តចង់រួមភេទបំផុតវិញដែរ។
ការរួមភេទមិនគួរណាជារឿងធុញទ្រាន់ឡើយ។ វាគួរតែជារឿងផ្តល់នូវការសប្បាយ។ បើសិនជាវាចាប់ផ្តើមធុញទ្រាន់មែននោះ អ្នកក៏អាចមានវិធីជាច្រើនដើម្បីបង្កើនចំណាប់អារម្មណ៍វាឡើងវិញដែរ។ អ្វីដែលកាន់តែសំខាន់នោះ គឺការមានទំនាក់ទំនងគ្នាយ៉ាងល្អសិន៕

ប្រភព:Cambtv
No comments:
Post a Comment