បើទោះជាផ្តល់ភាពស្រណុកស្រួលច្រើនគួរសមក៏ដោយ ក្បាច់រួមភេទដែលស្ត្រីនៅពីលើហាក់មិនផ្តល់សុវត្ថិភាពដល់ភាគី បុរសឡើយ ! ទោះបីអ្នកវិទ្យាសាស្ត្រមួយក្រុមបានរកឃើញថា ក្បាច់នេះអាចបណ្តាលឱ្យបុរសខូចលិង្គប្រើការលែងកើតនៅពេលក្រោយ ។
ការសិក្សាស្រាវជ្រាវបានបង្ហាញថា ជាងពាក់កណ្តាលនៃករណីគ្រេច ឬថ្លោះលិង្គអំឡុងរួមភេទគឺបណ្តាលមកពីការប្រើប្រាស់ក្បាច់ដែលមានលក្ខណៈប្រថុយប្រថានជាពិសេស «ក្បាច់ស្ត្រីនៅពីលើបុរស» នេះតែម្តង ។ ដោយឡែកចំពោះក្បាច់ឆ្កែ(Woman on all fours)វិញគឺផ្តល់ភាពគ្រោះថ្នាក់ត្រឹម២៩ភាគរយប៉ុណ្ណោះ តែផ្តល់ភាពត្រជាក់ចិត្តចំពោះបុរសដែលមាន លិង្គតូច ។
ចុះផ្សាយនៅក្នុងព្រឹត្តិបត្រ Advances in Urology ក្រុមអ្នកស្រាវជ្រាវបានបង្ហាញជាសម្មតិកម្មថា ស្ថិតនៅពីក្រោមដៃគូនៅឡើយ បុរសមិនអាចបញ្ឈប់បានភ្លាមៗនោះទេនូវចលនារួមភេទដែលធ្វើឱ្យ ខ្លួនឈឺចាប់ ។ ខណៈកំពុងវីវក់និងលង់អារម្មណ៍ជាមួយភាពស្រណុកស្រួលដល់កំពូលស្ត្រី ទំនងជាទម្លាក់ខ្លួនហើយអុកធ្ងន់ៗលើភាគីបុរសអាចធ្វើឱ្យលិង្គស្រុញគ្រេច ។ បូករួមនឹងចលនារុញទៅមុខថយក្រោយដោយមិនសំចៃកម្លាំងផងនោះ ជាយថាហេតុអាចបណ្តាលឱ្យលិង្គបុរសប្រឈមនឹងការរងរបួស ។
ផ្ទុយមកវិញ ការប្រើក្បាច់ដែលបុរសជាអ្នកគ្រប់គ្រងការវាយលុក ជាពិសេស«ក្បាច់ដូនតាចែកឱ្យ ឬបុរសពោបពីលើស្ត្រី» ឱកាសរងរបួសមានតិចតួចបំផុត លើកលែងតែក្រឡាច់ខុសគន្លងម្តងម្កាល ។ វាត្រូវគេរកឃើញថា ជាក្បាច់ដែលមានសុវត្ថិភាពជាងគេ ដ្បិតអំឡុងពេលរួមភេទ លិង្គមិនបានកាច់បត់ខុសទំនងនោះទេ ។
ជា ទូទៅ ករណីគ្រេច ឬថ្លោះលិង្គក្នុងពេលរួមភេទគឺជាបញ្ហាកម្រ ហើយក្រុមអ្នកស្រាវជ្រាវបានចាត់ទុកថា របួសបែបនេះជាលក្ខខណ្ឌមិនធម្មតាដែលជារឿយៗបង្កឱ្យមានការភ័យ ខ្លាច និងភាពខ្មាសអៀនសម្រាប់អ្នកជួបប្រទះ ។
ជា ទូទៅ ករណីគ្រេច ឬថ្លោះលិង្គក្នុងពេលរួមភេទគឺជាបញ្ហាកម្រ ហើយក្រុមអ្នកស្រាវជ្រាវបានចាត់ទុកថា របួសបែបនេះជាលក្ខខណ្ឌមិនធម្មតាដែលជារឿយៗបង្កឱ្យមានការភ័យ ខ្លាច និងភាពខ្មាសអៀនសម្រាប់អ្នកជួបប្រទះ ។
ទោះជាយ៉ាងនេះក្តីក្រុមអ្នកស្រាវជ្រាវបានក្រើនរំលឹកថា បុរសគួរតែស្វែករកការប្រឹក្សាយោបល់ពីអ្នកជំនាញនៅពេលពួកគេឈឺចាប់ លិង្គច្រើនថ្ងៃបន្តបន្ទាប់ក្រោយរួមភេទឬសង្ស័យថា គ្រេចលិង្គ ។ ការពន្យារពេលជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញអាចនាំឱ្យជីវិត ផ្លូវភេទបាត់បង់ ឬពិការភាពមុខងារផ្លូវភេទ ៕
ប្រភព:អង្រុត
No comments:
Post a Comment