ចិន៖ ជីវិតនារីមានដងខ្លួនកោងគូទទយស្អាត គឺមិនមែនជារឿងងាយស្រួលឡើយ។ នេះយោងតាមសម្តីម្ចាស់ពានរង្វាន់គូទស្អាតបំផុត ប្រចាំប្រទេសចិន បានលើកឡើង។នាង Gao Oian អាយុ១៩ឆ្នាំ ត្រូវបានគេស្គាល់ថា ជាម្ចាស់ពានរង្វាន់ «Most Beautiful Buttocks» ឬ «ពានរង្វាន់គូទស្អាតដាច់គេ» ប្រចាំប្រទេសចិន ដែលត្រូវបានរៀបចំធ្វើឡើង កាលពីថ្ងៃ២៤ មិថុនា ឆ្នាំ២០១៧កន្លងទៅ នៅមជ្ឈមណ្ឌលផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុង Shenyang ភាគខាងជើងខេត្ត Liaoning ។ថ្មីៗនេះ Gao បានធ្វើឲ្យមហាជនចាប់អារម្មណ៍លើរូបនាងយ៉ាងខ្លាំង បន្ទាប់ពីស្រីស្អាតរូបនេះ បង្ហើបប្រាប់ការពិតរបស់នាងក្រោយជាប់ការប្រកួត និងធ្វើឲ្យគណៈកម្មការជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។Goa បានសារភាពប្រាប់ទាំងឥតលាក់លៀមថា នាងមិនហ៊ានស្លៀករឹបរាង នៅពេលដើរតាមដងផ្លូវសាធារណៈទេ។ ព្រោះតែងមានមនុស្សជាច្រើន សម្លឹងមើលនាងមិនដាក់ភ្នែក។ លើសពីនេះ ពួកគេថែមទាំងចូលកៀក ចោមរោមមើលនាង និងយកដៃចង្អុលខ្នងរបស់នាងថែមទៀតផង។នាង Goa បានឲ្យដឹងទៀតថា កន្លងមកនាងធ្លាប់កើតមានរឿងហួសចិត្តម្តង ធ្វើឲ្យនាងខ្មាសគេមិនស្ទើរ ដោយសារមានគូស្នេហ៍មួយគូបានឈ្លោះប្រកែកគ្នាខ្លាំងៗ នៅចំពោះមុខនាង បន្ទាប់ពីបុរសជាសង្សាររបស់នារីនោះ បានសម្លឹងមើលនាងមិនដាក់ភ្នែក ហើយថែមទាំងបានសរសើរថា គូទរបស់នាងពិតជាស្អាត នៅចំពោះមុខសង្សាររបស់គេទៀតផង។Goa បានអះអាងប្រាប់ទៀតថា គូទរបស់នាងគឺធម្មជាតិ មិនមែនវះកាត់ឡើយ។គួរឲ្យដឹងថា Goa នាងមានកំពស់១,៧០ម៉ែត្រ និងទម្ងន់ខ្លួន៦០គីឡូក្រាម។ ពេលទំនេរក្រៅម៉ោង នាងចូលចិត្តហាត់ប្រាណ និងថតបង្ហោះវីដេអូផ្សេងៗទាក់ទងទៅនឹងសកម្មភាពប្រចាំថ្ងៃរបស់នាង ដូចជាការហាត់ប្រាណជាដើម ចូលទៅក្នុងបណ្តាញសង្គម។ ជាធម្មតា នាងតែងចំណាយពេលជាមធ្យម៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីហាត់ប្រាណតាមវិធីសាស្រ្តអង្គុយចោងហោង (ងើបអង្គុយៗ) ដែលមានជាច្រើនក្បាច់ និងលោតហក់តិចៗដើម្បីកាន់តែជួយរក្សាដងខ្លួនឲ្យស្រឡូន និងនៅស្រស់ស្អាត។Gao បានបន្ថែមថា វាគ្មានបញ្ហាសម្រាប់ការហាត់ប្រាណរបស់នាងឡើយ បើទោះជាវាលំបាកយ៉ាងណាក្តី ព្រោះនេះគឺជាអ្វីដែលនាងស្រលាញ់ចូលចិត្តបំផុត ហើយនាងក៏រីករាយជាមួយនឹងលទ្ធផលដែលទទួលបានដ៏អស្ចារ្យមួយនេះផងដែរ ៕ទស្សនាវីដេអូខាងក្រោម៖
សកម្មភាពក្នុងថ្ងៃប្រកួត ជ្រើសរើសអ្នកដែលមានគូទស្អាតជាងគេ
សកម្មភាពក្នុងថ្ងៃប្រកួត ជ្រើសរើសអ្នកដែលមានគូទស្អាតជាងគេ
រូបភាព នាង Gao
សកម្មភាពក្នុងថ្ងៃប្រកួត ជ្រើសរើសអ្នកដែលមានគូទស្អាតជាងគេ
សកម្មភាពហាត់ប្រាណ របស់ Gao
សកម្មភាពក្នុងថ្ងៃប្រកួត ជ្រើសរើសអ្នកដែលមានគូទស្អាតជាងគេ
សកម្មភាពក្នុងថ្ងៃប្រកួត ជ្រើសរើសអ្នកដែលមានគូទស្អាតជាងគេ
រូបភាព នាង Gao
No comments:
Post a Comment