សួរថាឈឺទេ??ខំធ្វើការសន្សំលុយ ២-៣ឆ្នាំដើម្បីរៀបការនិងអូន តែទីបំផុតអូនបណ្តើរប្រុស ចូលដេកសណ្ឋាគារឡើងឡូយ


ប្រទេសថៃ៖ គួរអោយសោកស្តាយបំផុត ដែលបុរសវ័យក្មេងម្នាក់ ទ្រាំការលំបាក 2-3ឆ្នាំកន្លងមក ដើម្បីយកលុយទៅរៀបការ ជាមួយនារីដែលខ្លួនស្រលាញ់ តែជាចុងក្រោយ បែរជានាងទៅនាំបុរសផ្សេងទៀត ចូលសណ្ឋាគារ ដែលទើបតែស្គាល់បុរសនោះ មិនដល់១អាទិត្យផងនោះ។
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នេះ ក្នុងបណ្តាញសង្គមហ្វេសប៊ុក មានបុរសម្នាក់ បានចែករំលែករឿងរបស់គាត់ និងបានសរសេរបង្ហោះ នៅលើហ្វេសប៊ុក នៅថ្ងៃទី16 ខែកក្កដា កន្លងមកនេះ ដោយគាត់បានសរសេរថា “កាលដែលខ្ញុំ បានព្យាយាមធ្វើការងារ សន្សំប្រាក់សម្រាប់ 2-3 ឆ្នាំ នៅក្នុងគោលបំណងដើម្បី រៀបការជាមួយមិត្តស្រីរបស់ខ្ញុំ នៅឆ្នាំខាងមុខនេះ ក្រោយពីខ្ញុំបានរកឃើញថា នាងបានចូលសណ្ឋាគារ ជាមួយបុរសថ្មី ដែលទើបតែស្គាល់គ្នាបានមិនដល់ ១អាទិត្យផងនោះ ធ្វើអោយខ្ញុំអស់ជំនឿរ និងសោកស្ដាយយ៉ាងខ្លាំងបំផុត ទោះជាយ៉ាងណា ខ្ញុំមិនដែលធ្វើបាបនាងឡើយ ​នាងចង់បានអ្វី ខ្ញុំទិញអោយរហូត តែហេតុអ្វីនាងធ្វើរឿងបែបនេះ ដាក់លើរូបខ្ញុំ”។

បន្ទាប់ពីរឿងរ៉ាវនេះ ត្រូវបានបង្ហោះក្នុងបណ្តាញសង្គម មានមនុស្សជាច្រើន អានរឿងរ៉ាវនេះ ព្រមទាំងបានរិះគន់ស្រី្តនោះ និងបានលើកទឹកចិត្តឱ្យបុរស អ្នក POST​ ក្នុងគណនីហ្វេសប៊ុកនេះ ចេះតស៊ូជាងមុន ដើម្បីអនាគត មានមនុស្សល្អៗជាច្រើននាក់ទៀត កំពុងរង់ចាំអ្នក៕
ប្រភព៖ សារព័ត៌មាន កាពូក
ប្រភព kbn-live


No comments:

Post a Comment