ខេត្តសៀមរាប៖ លោក វរសេនីយ៍ឯក ទិត្យ ណារ៉ុង
ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់អ្នកកាសែតមុននេះបន្តិចថា៖
ពិតជាមានការឃាត់ខ្លួនជនសង្ស័យជាអ្នកបង្ហោះព័ត៌មានធ្លាក់យន្តហោះនៅលើបណ្តាញហ្វេសប៊ុក
ដែលជាព័ត៌មានមិនពិតនោះបានហើយ។
គួរបញ្ជាក់បន្ថែមថា បន្ទាប់ពីមានការបញ្ជាក់ពីលោក ស្នងការខេត្តសៀមរាប ថាមិនមានការធ្លាក់យន្តហោះនៅឯខេត្តសៀមរាបរួចហើយនោះ មុននេះបន្តិច
សមត្ថកិច្ចនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ខេត្តសៀបរាប សហការជាមួយនគរបាលខេត្តសៀមរាប
ធ្វើការឃាត់ខ្លួនបានជនសង្ស័យដែលជាបុគ្គលិកបម្រើការងារលើយន្តហោះ
របស់ក្រុមហ៊ុន អាកាសចរណ៍ Sky Angkor Airlines និងជាអ្នកបង្ហោះព័ត៌មានមិនពិត
ថាមានការធ្លាក់យន្តហោះនេះបានហើយ
ហើយពេលនេះសមត្ថកិច្ចជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរ នៅឯស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕
ប្រភព : dom-neng
No comments:
Post a Comment